(ភ្នំពេញ)៖ កញ្ញា សាំង លាង​ អនុប្រធាន​ សមាគមក្រុមការងារ ១០០រាត្រី​​ បានបង្ហាញពីចំណាប់អារម្មណ៍​ និងការចូលរួមចំណែកក្នុងកម្មវិធីពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងទិវាកេសរកូលជាតិលើកទី៤​ ដែលរៀបចំដោយក្រសួងបរិស្ថាន​ មានរយៈពេល៣ថ្ងៃ​​ គឺថ្ងៃទី​១០-១២ ខែកក្កដា ឆ្នាំ២០២៤។​ ​

កញ្ញា សាំ លាង ក៏បានសម្ដែងនូវក្ដីរីករាយ ហើយបញ្ជាក់ថាកម្មវិធីនេះមិនត្រឹមតែចែកកូនឈើដោយឥតថ្លៃជូនប្រជាពលរដ្ឋនោះទេ​ ប៉ុន្តែ ថែមទាំងបានបំផុសស្មារតីដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាបរិស្ថាន​ និងរួមចំណែកដាំកូនឈើដើម្បីស្ដារគម្របព្រៃឈើនៅកម្ពុជា​ក៏ដូចជាក្នុងពិភពលោកផងដែរ។

កញ្ញា សាំ លាង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក្រុមយុវជនចូលរួមជាមួយក្រសួងបរិស្ថាន ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល ថែរក្សាបរិស្ថាន ការពារ អភិរក្ស និងដាំស្តារព្រៃឈើឡើងវិញជាដើម៕

សូមស្តាប់ការលើកឡើងរបស់កញ្ញា សាំ លាង ដូចខាងក្រោម៖