(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់ តាមរយៈការដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញត្រលប់មកវិញ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។
ជនសង្ស័យឈ្មោះ ម.ន.រ.ដ អាយុ២៥ឆ្នាំ បានទទួលបញ្ជាពីជនល្មើសជាមេក្លោង ឲ្យបើកគណនីធនាគារ និងលេខទូរស័ព្ទ ភ្ជាប់ជាមួយអត្តសញ្ញាណរបស់ខ្លួនដើម្បីទទួលប្រាក់ និងដកប្រាក់ ព្រមទាំងទទួលផលពីបទល្មើសនេះទៀតផង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។
នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបទល្មើស ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕