(កំពង់ចាម)៖ អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) បានរៀបចំកម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព Major and Career Roadshow នៅវិទ្យាល័យហ៊ុនសែន ជើងឆ្នុក ខេត្តកំពង់ចាម។
ពិធីនេះបានធ្វើក្រោមអធិបតីភាពលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកំពង់ចាម ដោយក្នុងនោះមានការអញ្ជើញចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ប្រមាណ ៣៥០នាក់៕