ថ្ងៃនេះ ខួប១២ឆ្នាំនៃមរណភាពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ឪពុករបស់សម្តេចតេជោ ហ៊ុន សែន (Videos inside)
12-07-2024 09:20
(ភ្នំពេញ)៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ជាថ្ងៃ ខួប១២ឆ្នាំ (១២ កក្កដា ២០១៣ - ១២ កក្កដា ២០២៤) នៃមរណភាពរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ឪពុករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី។
ដោយក្តីអាឡោះអាល័យ ចំពោះអ្នកមានគុណ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃខួប១២ឆ្នាំនេះ បានបង្ហោះវីដេអូចម្រៀងមួយបទ បង្ហាញពីទិដ្ឋភាពពីបុណ្យសព របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។
គួរបញ្ជាក់ថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង កើតនៅថ្ងៃទី២៧ ខែ០៨ ឆ្នាំ១៩២៣ និងបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែ០៧ ឆ្នាំ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ៕