(ភ្នំពេញ)៖ លោក ឈឹម ធី អភិបាលរងស្រុក និងលោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាមួយព្រះអនុគណព្រះឧត្តមចរិយា ជុំ ចេង និងជាព្រះចៅអធិការវត្តភ្នំបូរី ក្នុងកិច្ចប្រជុំស្តីពីការសាងសង់អគារសម្រាប់ព្យាបាលដល់ព្រះសង្ឃ នៅមន្ទីរពេទ្យបង្អែកអង្គរបូរី ដែលមានទំហំ ៦ម៉ែត្រ x១២ម៉ែត្រ ដែលមានការផ្តួចផ្តើមពីសំណាក់លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និងសាលាអនុគណស្រុកអង្គរបូរី ដឹកនាំដោយព្រះអនុគណស្រុកអង្គរបូរី ដើម្បីកៀរគរសប្បុរសជន ជួយឧបត្ថមថវិកាសម្រាប់សាងសង់។
កិច្ចប្រជុំមានការនិមន្ត និងអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អេកអង្គរបូរី គណៈកម្មការវត្តទាំង១២វត្តទូទាំងស្រុក មេជាងសាងសង់ និងម្ចាស់លក់គ្រឿងសំណង់ ។
ក្នុងនោះដែរលោក ឈឹម ធី ក៏បានចុះសាកសួរសុខទុក្ខ និងជូនថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកអង្គរបូរីផងដែរ។
សូមបញ្ជាក់ថា អគាសម្រាប់សម្រាកព្យាបាលជំងឺដល់ព្រះសង្ឃ នឹងចាប់ផ្តើមក្រុងពាលីនាថ្ងៃស្អែកនេះ៕