(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោក លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកក្កដាម្សិលមិញនេះ នៅគេហដ្ឋានសព ស្ថិតក្នុងបុរីប៉េងហួតគម្រោងទី២ (បឹងស្នោរ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា លោក លី វ៉ាន់ហុង បានទទួលមរណភាព នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ។ បច្ចុប្បន្នសពលោក លី វ៉ាន់ហុង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅបុរីប៉េងហួត បឹងស្នោ៕