(ភ្នំពេញ)៖ គម្រោងថ្មីស្វែងរកព័ត៌មានថ្មីៗប្លែកៗ និងបង្ហាញពីជីវភាពរស់នៅ ប្រចាំថ្ងៃនៅតាមតំបន់គោលដៅ សំខាន់ៗទូទាំង២៥ខេត្ត-ក្រុង មានឈ្មោះថា «ផ្លូវទៅស្រុក» របស់ក្រុមការងារ Sabay ចេញដំណើរថ្ងៃនេះហើយ !។
«ផ្លូវទៅស្រុក» ជាអ្វី? ជាឈ្មោះគម្រោងមួយដែល Sabay នឹងផ្ដើមយុទ្ធនាការជាកញ្ចប់ រយៈពេល៣ខែ ចាប់ពីថ្ងៃទី២០ កញ្ញា២០១៦នេះតទៅ ហើយដំណើរគាស់កកាយព័ត៌មាន ជាកញ្ចប់ទូទាំងប្រទេស បែងចែកជា៤តំបន់ផ្សេងគ្នា។ គោលដៅចាប់ផ្ដើម «ផ្លូវទៅស្រុក» នឹងចេញដំណើរពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា នៃទិសនិរតី ដោយរាប់ចាប់ពីខេត្តតាកែវ ឆ្ពោះទៅកំពត កែប ព្រះសីហនុ កោះកុង និង កំពង់ស្ពឺ។ «ផ្លូវទៅស្រុក» នឹងចំណាយពេលប្រមាណ ៣សប្ដាហ៍ ដើម្បីពាំនាំនូវដំណឹងប្លែកៗ ពីតំបន់ទី១ ដូចបានរៀបរាប់ខាងលើ។ គោលដៅទី២ ទី៣ និង ចុងក្រោយ នឹងធ្វើបន្តរហូតចុងឆ្នាំ ២០១៦នេះ។
ក្រៅពីរំឭកអនុស្សាវរីយ៍ ដែលអ្នកធ្លាប់មានមិនអាចបំភ្លេចបាន នៅស្រុកកំណើត «ផ្លូវទៅស្រុក» នឹងចេញផ្សាយព័ត៌មានជាច្រើន ពីខេត្ត/ក្រុងនីមួយៗជុំវិញ៖
• សក្ដានុពលសេដ្ឋកិច្ច
• ជីវិតរស់នៅប្រចាំថ្ងៃ
• ម្ហូបអាហារ/ភេសជ្ជៈល្បីៗប្រចាំតំបន់
• សិល្បៈកម្សាន្តចម្រុះ
• តំបន់កម្សាន្តសម្បូរបែប
• អបិយជំនឿប្លែកៗ
• ប្រពៃណីកាលពីបរមបុរាណ និង
• ការពិតជាក់ស្ដែងជាច្រើនទៀត។
អ្វីដែលអ្នកមិនធ្លាប់ដឹងទាំងនេះ មានតែនៅ Sabay ប៉ុណ្ណោះ។ សូមកុំខកខានក្នុងការទទួលបានដំណឹង ឬចំណេះដឹងប្លែកៗ ពីតំបន់នានារបស់កម្ពុជាតាមរយៈ៖
- news.sabay.com.kh (http://news.sabay.com.kh/article/tag/road-home) ឬ
-Facebook Page Sabay News (https://www.facebook.com/SabayNewsOfficial/?fref=ts)
ចូលរួមជាមួយយើង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ឬរឿងរ៉ាវប្លែកៗ នៅជិតលោកអ្នកបំផុត ដើម្បីបង្អួតទៅកាន់ទេសចរជាតិ និងអន្តរជាតិ។ មានអ្វីចង់ចែករំលែក ឬសំណួរ សូមទាក់ទង 010 702 777 \ 015 373 673៕