(កណ្ដាល)៖ តុលាការខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធលើករណីក្មេងទំនើងដែលប្រើប្រាស់អំពើហិង្សា និងគ្រឿងញៀន ដោយបានចោទប្រកាន់លើក្រុមក្មេងទំនើងចំនួន ៥នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល ដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកកណ្ដាល ទទួលបាននៅថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ខណៈបក្ខពួក ១នាក់ទៀត ដែលកំពុងរត់គេចខ្លួន ត្រូវសមត្ថកិច្ចស្គាល់មុខសញ្ញា និងកំពុងតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាល៖