(ភ្នំពេញ)៖ សមាគមក្រុមការងារ១០០រាត្រី ចូលរួមក្នុងកម្មវិធីសរុបចំនួន១៥០រូប ដោយមានការចូលរួមពីលោកប្រធាន មួង សូនី ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគមក្រុមការងារ១០០រាត្រី គណៈប្រតិបត្តិ និងរាជធានី-ខេត្ត នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងទិវាកេសរកូលជាតិលើកទី៤ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្ដីការក្រសួងបរិស្ថាន។

សមាគមក្រុមការងារ១០០រាត្រី ប្ដេជ្ញាចូលរួមសហការជាមួយក្រសួងបរិស្ថានបន្តដាំកូនឈើរហូតដល់ខែវិច្ឆកា ឆ្នាំ២០២៤នេះ​ ដើម្បីស្របតាមយុទ្ធនាការដែលបានដាក់ចេញ និងបន្តចូលរួមដាំកូនឈើយូរអង្វែងតទៅមុខទៀត៕