Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលស្រុកឯកភ្នំ បានប្រារព្ធពិធីដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» ក្នុងឱកាស «រុក្ខទិវ» ៩ កក្កដា ២០២៤

11-07-2024 15:02

(បាត់ដំបង)៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកឯកបានប្រារព្ធពិធីដាំកូនឈើក្នុងយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» ក្នុងឱកាស «រុក្ខទិវា» ៩ កក្កដា ២០២៤ ក្រោមវត្តមានលោក ផែង សុផល ប្រធានក្រុមប្រឹក្សាស្រុក, លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅព្រឹថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកឯកភ្នំដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាល មន្ត្រីរាជការចំណុះរដ្ឋបាលសាលាស្រុក កងកម្លាំងទាំង៣ រដ្ឋបាលឃុំ៥ឃុំ នាយក នាយិកា គ្រឹះស្ថានបឋមសិក្សា មត្តេយ្យសិក្សា មធ្យមសិក្សា សិស្សានុសិស្ស យុវជន សសយក ស្រុក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងប្រជាពលរដ្ឋ សរុប៤៣៦រូប។

លោក ម៉ិល សុផល បានថ្លែងថា ថ្ងៃនេះរដ្ឋបាលខេត្ត បានបើកយុទ្ធនាការដាំកូនឈើក្នុងក្របខណ្ឌក្រុង ស្រុកទូទាំងខេត្តថ្ងៃតែ១ ដោយឡែកស្រុកឯកភ្នំយើងក៏បានរៀបចំពិធីនេះដែរ ដែលគ្រោងដាំកូនឈើនៅគោលដៅសំខាន់ៗ និងនៅតាមដងផ្លូវ ឃុំ ភូមិនានានៃស្រុកឯកភ្នំទាំងអស់។

បន្ទាប់ពីថ្លែងសុន្ទរកថារបស់លោក ម៉ិល សុផល រួច គណៈអធិបតីនិង មន្រ្តីទាំងអស់បានចែកផែនគ្នាតាមការគ្រោងទុកចុះដាំឈើទៅឃុំ ភូមិរបស់ខ្លួន ក្នុងនោះលោកអភិបាលស្រុកបានផ្តាំផ្ញើដល់អ្នកដាំទាំងអស់ ក្រោយពីដាំរួចត្រូវ ប្រគល់ឲ្យម្ចាស់ផ្ទះនៅមុខនោះជាអ្នកទទួលខុសត្រូវ ការថែទាំ ថែរក្សា ការពារឲ្យល្អ ទុកជាប្រជាប្រយោជន៍សាធារណៈ លម្អបរិស្ថានបៃតង មានកាន់តែច្រើន ចម្រើនដល់សុខភាព មនុស្ស សត្វរស់នៅប្រកបដោយផាសុខភាពល្អ និងបានជាម្លប់ដ៏ត្រជាក់ដល់ម្ចាស់ផ្ទះនីមួយៗផងដែរ៕