(ម៉ានីល)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ អារ៉ាប៊ី សាអូឌីត ដែលបានចុះចតបន្ទាន់ នៅឯព្រលានយន្តហោះអន្តរជាតិ Ninoy Aquino នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ ត្រូវបានសមត្ថកិច្ចព្រលានអះអាងថា មិនមានកើតឡើងនូវការ ប្លន់អ្វីនោះឡើយ ហើយសញ្ញាប្រកាសអាសន្ននោះ គឺពីឡុតបានចុចច្រឡំប៉ុណ្ណោះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។
ទូរទស្សន៍ក្នុងស្រុក ហ្វីលីពីន បានចេញពីសកម្មភាពនៃកងកម្លាំងសង្គ្រោះ និង រថយន្តមួយចំនួនទៀត ដែលបានសម្រួលអ្នកដំណើរចាកចេញពីយន្តហោះម្តងបន្តិចៗ បន្ទាប់ពីយន្តហោះបានធ្វើការចុះចតនៅ វេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃអង្គារនេះ ម៉ោងនៅទីក្រុងម៉ានីល។ យន្តហោះនឹងធ្វើការហោះហើរ ឡើងវិញ នៅពេលដែលភាពភ័យខ្លាច ត្រូវបានលុបបំបាត់៕