(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ឆាយ ហុង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ជនសង្ស័យំនួន២ក្រុម មានគ្នា១៥នាក់ ដែលបានធ្វើសកម្មភាពប្លន់នៅភោជនីយដ្ឋានយីហោ «ខ្យល់ទន្លេ» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ «លួចមានស្ថានទម្ងន់ទោស» (ប្លន់)។ ជាមួយគ្នានេះដែរ តំណាងអយ្យការក៏បានសម្រេចចោទប្រកាន់ក្រុមទម្លាក់យោង និងឆក់នៅខណ្ឌចំការមន ពីបទ «លួច»។

ក្រោយការចោទប្រកាន់ សំណុំរឿងទាំង២នេះ ត្រូវបានតំណាងអយ្យការបន្តបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី។ សូមបញ្ជាក់ថា កម្លាំងនគបាលបានឃាត់ខ្លួនក្រុមជសង្ស័យចំនួន ១៥នាក់ ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសចំនួន ៣ករណី។

ជនសង្ស័យទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធ បានបើកប្រតិបត្តិការ ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេ ក្នុងចំណោម ៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយដ្ឋានមួយកន្លែងយីហោ «ខ្យល់ទន្លេ» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទាបភ្លឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក អេង សោភា បានឱ្យដឹងថា ជនសង្ស័យទាំង ១៥នាក់ពាក់ព័ន្ធនឹង៣ករណី ត្រូវបានសមត្ថកិច្ចជំនាញសហការជាមួយនគរបាលតាមបណ្តាខណ្ឌពាក់ព័ន្ធបានបើកប្រតិបត្តិការ ៤៨ម៉ោង ដើម្បីឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ ដោយករណីបទល្មើសធំជាងគេ ក្នុងចំណោម ៣ករណីនេះ គឺក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅភោជនីយដ្ឋានមួយកន្លែងយីហោ «ខ្យល់ទន្លេ» ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាទាបភ្លឺថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កម្លាំងនគរបាលតែងបើកការចុះបង្ក្រាបជានិច្ច នូវរាល់ពេលមានសកម្មភាពបទល្មើសកើតមានឡើងក្នុងរាជធានីភ្នំពេញ ពិសេស បទល្មើសលួច ឆក់ ប្លន់ ប្រដាប់ដោយអាវុធ ដែលជាបទល្មើសបង្កភាពភ័យខ្លាច និងបង្កអសន្តិសុខក្នុងសង្គមជាតិ។ កត្តាទាំងនេះជាអ្វីដែលកងកម្លាំងសមត្ថកិច្ច ត្រូវទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុតដើម្បីធានាសន្តិសុខ និងរបៀបរៀបរយជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕