(សៀមរាប)៖ ដើមឈើធំៗល្មមស្រស់ស្អាតជាអត្តសញ្ញាណជាតិ ជាប្រភេទឈើរបស់កម្ពុជា ២៦,០០០ដើម កំពុងដាក់ដាំក្នុងក្រុងសៀមរាប នេះបើតាម page (ប្រាក់ សោភ័ណ-Prak Sophoan) និង Facebook ផ្លូវការរបស់លោក ប្រាក់ សោភ័ណ (Prak Sophoan) អភិបាលខេត្តសៀមរាប បានបង្ហោះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យ «ពុកម៉ែបងប្អូនចូលរួមជួយថែរក្សារ មេត្តាជួយស្រោចទឹកព្រឹកល្ងាច ដើម្បីជាម្លប់ដល់ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសលើកសម្រស់ក្រុងយើងនិងបង្កើតម្លប់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។សូមចូលរួមបំពេញក្តីស្រមៃបៃតងនៃខេត្តសៀមរាបយើង❤️️»