Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ខ្លួនអតីតស្នងការរងខេត្តស្ទឹងត្រែង និងបក្ខពួក ពីបទចែកចាយគ្រឿងញៀន នៅស្រុកកំពង់ត្រាច

20-09-2016 16:18

(កំពត)៖ កម្លាំងនគរបាលស្រុកកំពង់ត្រាច ខេត្តកំពត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ជាអតីតស្នងការរងខេត្តស្ទឹងត្រែង និងម្នាក់ទៀតជាគ្រូបង្រៀន ចំណុចផ្ទះសំណាក់កាំងកាំង ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ។ មន្ត្រីនគរបាល ស្រុកកំពង់ត្រាចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា សុបិន ជាអតីតជាស្នងការងខេត្តស្ទឹងត្រែង និងឈ្មោះ នួន សេងណាំ អាយុ៥២ឆ្នាំ ជាគ្រូបង្រៀន។

បន្ទាប់ពីបានឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញ ថ្នាំញៀន១កញ្ចប់។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕