(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញនូវវីដអូថ្មីមួយទៀត ដោយពន្យល់បន្ថែមពាក់ព័ន្ធប្រភពអគ្គិសនីពន្លឺព្រះអាទិត្យ ដើម្បីឱ្យបងប្អូនប្រជាជនរដ្ឋកាន់តែជ្រាបច្បាស់។

លោករដ្ឋមន្ត្រីបញ្ជាក់ថា អគ្គិសនីពន្លឺព្រះអាទិត្យនានា អានុភាពមិនលើស ១០គីឡូវ៉ាត់ភ្ជាប់ជាមួយបណ្តាញសាធារណៈ ត្រូវធ្វើស្វ័យប្រកាសទៅអ្នកផ្គត់ផ្គង់អគ្គិសនីនៅមូលដ្ឋាន ហើយគ្មានត្រូវបង់លុយ ឬសុំច្បាប់ទេ។

ជាមួយគ្នានេះ កាលពីវីដេអូមុនលោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ការដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យ មិនភ្ជាប់ជាមួយបណ្តាញសាធារណៈ ទោះមានទំហំនិងអនុភាពប៉ុណ្ណាក៏ដោយ មិនចាំបាច់ប្រកាសនិងរាយការណ៍នោះទេ៕