(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររបស់សមាគម ចូលរួមពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ដែលធ្វើឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការជួយចូលរួមពីលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់។

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនេះ ក៏មានវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមទាំងទស្សនាពិព័រណ៍ផងដែរ។

ក្រសួងបរិស្ថាន បានត្រៀមរួចជាស្រេច រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ពិព័រណ៍ពន្លកបៃតង ប្រព្រឹត្តទៅចាប់ពីរសៀលថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត៕