(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ សហការជាមួយ មជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) រួមគ្នារៀបចំបង្ហាញបច្ចេកទេសហ្វឹកហាត់បែបយោធា វគ្គឆ្លងកាត់ឧបសគ្គ និងហ្វឹកហ្វឺនកាយសម្បទាបែបថ្មី ជូនដល់មហាជនដែលស្រឡាញ់វិស័យកីឡា និងសុខភាព បានចូលរួមហ្វឹកហាត់ នៅទីលានហាត់កីឡារបស់ អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ថ្មី ក្នុងការលត់ដំរាង្គកាយ និងជួយឲ្យសុខភាពកាន់តែរឹងមាំ ក្នុងបរិយាកាសប្រកបដោយក្តីសោមនស្សរីករាយ។

មហាជនដែលបានចូលរួមហ្វឹកហាត់ទាំងអស់ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ និងមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) ដែលបានបង្កើតឲ្យមានកម្មវិធី ដ៏ពិសេសនេះឡើង៕