សាខាកាំកុងត្រូល ខេត្តស្វាយរៀង បន្តយុទ្ធនាការចុះត្រួតពិនិត្យ ទំនិញដាក់លក់នៅតាមទីផ្សារ តែរកមិនឃើញសារធាតុគីមីនោះទេ
20-09-2016 16:10
(ស្វាយរៀង)៖ ក្រោមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល និងថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ សាខាកាំកុងត្រូល ខេត្តស្វាយរៀង រួមជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានធ្វើការចុះអង្កេត ទីផ្សារ នៅតាមតំបន់ឆ្ងាយពីទីប្រជុំជន ក្នុងនោះមានផ្សារចក និងផ្សារកំពង់រោទិ៍។
ក្រុមការងារបានត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅលើទីផ្សារ និងបានធ្វើតេស្តបឋមទៅលើស្ករត្នោត ប្រហុក ផ្អក ម៉ាំ ស្ពៃជ្រក់ សាច់ក្រក ត្រីងៀត ណែម ដើម្បីរកសារធាតុគីមី ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងម្ហូបអាហារ និងពិនិត្យម្ហូបអាហារវេចខ្ចប់ស្រេចអំពី សុពលភាពប្រើប្រាស់ គុណភាព សុវត្ថិភាព និងអនាម័យ ជាលទ្ធផលបង្ហាញអោយឃើញថា ពុំមានសារធាតុគីមីត្រូវបានប្រើប្រាស់ លើម្ហូបអាហារ ពិសេសគឺណែម នោះទេ។
ជាមួយនោះក្រុមការងារ ក៏បានណែនាំឲ្យអាជីវករទាំងអស់ដាក់តាំងលក់ នូវប្រភេទទំនិញ និងអាហារដែលគ្មានជាតិគីមី មានគុណភាព សុវត្ថិភាព មានអនាម័យ ដើម្បីចូលរួមចំណែកថែរក្សាសុខ ភាពប្រជាពលរដ្ឋទាំងអស់គ្នា៕