(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ ៤០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៦ករណី ឃាត់ខ្លួន២៨នាក់
* ⁠ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន៩នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន៣នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា២ ចាប់២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៤៣២ករណី ឃាត់ខ្លួន១៣៤៦០នាក់ (ស្រី១០៧៣នាក់)៕