(ភ្នំពេញ)៖ បុរសម្នាក់ត្រូវជន មិនស្គាល់មុខយកព្រួញបាញ់ចំភ្លៅ ប៉ុនប៉ងបាញ់សម្លាប់ហើយត្រូវមានប្រជាជនជួយ បន្ទាប់ពីធ្លាក់លើម៉ូតូ នៅវេលាម៉ោង៣៖០០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវ៣៦៩ ភូមព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ មន្រ្តីនគរបាលមូលដ្ឋាន មិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃការបាញ់សម្លាប់ទៅលើជនរងគ្រោះនោទេ។ ក្រោយកើតហេតុជនរងគ្រោះ​ ត្រូវបានប្រជាពលរដ្ឋ ជួយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ភ្លាមៗផងដែរ៕