(ភ្នំពេញ)៖ ភាពល្អឥតខ្ចោះនៃការស្លៀកពាក់ខោអាវធំ នឹងជួយបង្កើនភាពស្រស់សង្ហារ ប្រកបដោយភាពថ្លៃថ្នូរមួយកម្រិតទៀត សម្រាប់សុភាពបុរសគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ ដូច្នេះបើចង់ទទួលបាននូវភាពប្រណិតនេះ សូមអញ្ជើញទៅកាន់ហាងលក់សំលៀកបំពាក់ម៉ាកល្បី Hugo BOSS ដែលមានទីតាំងនៅអគារ Vattanac Capital ។
កាន់តែពិសេស នៅហាងលក់សំលៀកបំពាក់ ម៉ាកល្បី Hugo BOSS តែងតែរៀបចំនូវសិក្ខាសាលា ពីរបៀបរបប នៃការស្លៀកពាក់ទៅតាមស្ដង់ដារ របស់ខោអាវនីមួយៗ។
ជាក់ស្ដែងកាលពីចុងសប្ដាហ៍នេះ ហាងលក់សំលៀកបំពាក់មួយនេះ ក៏បានធ្វើសិក្ខាសាលា និងបង្ហាញពីរបៀបនៃការស្លៀកពាក់ខោអាវធំរបស់បុរស ឲ្យត្រូវតាមក្បួនខ្នាតនៃស្ដង់ដារអន្ដរជាតិ ដល់ភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួមផងដែរ ។ កម្មវិធីបង្ហាញនេះ បានធ្វើឡើងដោយលោក Lim Tzyy Jun (Dex) ជាអ្នករៀបចំការស្លៀកពាក់អោយតារារបស់ម៉ាក Hugo Boss មកពីប្រទេសសិង្ហបុរី។
ព័ត៌មានលម្អិត អំពីសំលៀកបំពាក់ Hugo Boss សូមធ្វើការទំនាក់ទំនងមកទូរស័ព្ទលេខ៖ 023 963 011៕