Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅឆមាសទី១ កម្ពុជានាំចេញទៅបារាំងបានជាង ១៩៤លានដុល្លារ ខណៈនាំចូលជិត ៥៥លានដុល្លារ (Video inside)

10-07-2024 15:58

(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅប្រទេសបារាំង មានទំហំទឹកប្រាក់ប្រមាណជាង ១៩៤លានដុល្លារ ថយចុះ០.៨% ខណៈការនាំចូលមានជិត ៥៥លានដុល្លារថយចុះ១៣.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥.២១ លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលបច្ចុប្បន្នប្រទេសបារាំង គឺជាដៃគូពាណិជ្ជកម្មទី២ របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជា កាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។

ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញ មានជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ, ទោចក្រយាន ជាដើម៕