(បាត់ដំបង)៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រជុំ​បបូកសរុប​លលទ្ធផលការងារការអនុវត្ត​តួនាទី​ ភារកិច្ច និង​ការ​ធ្វើកំណែទម្រង់​កងរាជអាវុធហត្ថឆមាសទី១ ទិសដៅ​សកម្មភាព​ការងារ​ ឆមាសទី២​ ឆ្នាំ​២០២៤​។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការចូលរួមពីមេបញ្ជាការង ប្រធានមន្ទីរប្រធានការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក និងយោធិន​សោធន​ននិវត្តន៍ និង​ពិការចូលរួមចំនួន១០៧នាក់។

ដោយបានអនុវត្តតាមប្រសាសន៍ណែនាំនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ ការអនុវត្ត​តួនាទី​ ភារកិច្ច​ និង​ការ​ធ្វើ​កំណែទម្រង់​កងរាជអាវុធហត្ថ​ ឆមាសទី១​ ​ទិសដៅ​សកម្មភាព​ការងារ​ ឆមាសទី២ឆ្នាំ​២០២៤​ និង​សំណេះសំណាល​សួរ​សុខ​ទុក្ខ​ យោធិន​ នៃកងរាជអាវុធហត្ថ​ សោធន​និវត្តន៍​ និង​ពិការ ក្នុងឱកាសអបអរសាទរ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤​ កក្កដា​ ១៩៩៣-១៤​ កក្កដា​ ២០២៤)។

ក្នុង​ឱកាស​សំណេះសំណាល​សាក​សួរ​សុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី បាន​លើកឡើងនូវការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខទុក្ខ​របស់នាយឧត្តមសេនីយ៍ សៅ សុខា ព្រម​ទាំង​បាន​នាំ​យក​នូវ​ឧបត្ថមថវិកា ជូនយោធិនចូលនិវត្តន៍ ពិការចំនួន៤២នាក់ ក្នុងនោះម្នាក់ៗទទួលបាន៖ ថវិកា១០ម៉ឺនរៀល អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ។