(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំប្រែក្លាយសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យទៅជាសហគមន៍កសិកម្មទំនើបដាំបន្លែចម្រុះគំរូដំបូងគេ នៅខែសីហា ឆាប់ៗខាងមុខ។

ការប្រែក្លាយសហគមន៍ថ្មីនេះ នឹងជួយដោះស្រាយបញ្ហាអស្ថេរភាពទីផ្សារកសិផលរបស់ប្រជាកសិករ បញ្ហាទុន និងបញ្ហាបច្ចេកទេសក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុជាដើម៕

សូមទស្សនាវិឌីអូរបស់លោក ឃឹម ហ្វីណង់ ដូចខាងក្រោម៖