(រតនគិរី)៖ ម្ចាស់ផេកឈ្មោះ ឆេង ងួន (NGNO-Vloger) កន្លងមកថ្មីៗនេះ បានបង្ហោះលើបណ្តាញសង្គមរឿងដោះផ្ទាំងសូឡាឈប់ប្រើប្រាស់ ចេញមុខសុំទោសរាជរដ្ឋាភិបាល និងខាងអគ្គីសនី ដោយសារកំហុសឆ្គងឃើញគេបង្ហោះក៏ផុស Video បែបលេងសើចធ្វើឲ្យមហាជនមានការយល់ច្រឡំ។

តាមរយៈវីដេអូសុំទោសជាសាធារណៈ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់ផេកខាងលើបន្តថា រីសត រតនៈ ស្ថិតក្នុងឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី សាងសង់រួចកាលពីឆ្នាំ២០១៧ ប្រើថាមពលពន្លឺព្រះអាទិត្យ ឧស្សាហ៍ខូចពេលមានខ្យល់ ភ្លៀង លុះបន្តមកទៀតប្រើម៉ាស៊ីនភ្លើង។ រហូតដល់ឆ្នាំ២០២០ ខាងអគ្គីសនីតភ្លើងរដ្ឋចូលដល់ទីប្រជុំជនបីស្រុក ខាងរីសត រតនៈ ក៏អូសបណ្តាញភ្លើងចូលសម្រាប់ប្រើប្រាស់មានភាពងាយស្រួល គឺគ្រាន់តែយកវិក័យប័ត្រទៅបង់លុយតែប៉ុណ្ណោះ។

ម្ចាស់ផេក NGON-Vloger លើកម្រាមដៃ១០សុំទោសរាជរដ្ឋាភិបាល និងខាងអគ្គីសនី ក៏ដូចជាសំណូមពរម្ចាស់ផេកមួយចំនួន (MMO) កុំឲ្យមានការចែកចាយបន្តទៀត នាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំផងដែរ៕