(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក កែម រិទ្ធិសិទ្ធ ប្អូនបង្កើតលោកបណ្ឌិត កែម ឡី ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់លោក និងបានបន្តឧបត្ថម្ភដល់ការរៀបចំពិធីបុណ្យជូនលោកបណ្ឌិតជារៀងរាល់ឆ្នាំ។ លោកបន្តអំពាវនាវដល់បណ្តាក្រុមបក្សប្រឆាំងទាំងអស់ ពិសេសសារព័ត៌មាន និងវិទ្យុបរទេសនិយាយភាសាខ្មែរ សូមបញ្ឈប់យករូបភាពលោកបណ្ឌិត កែម ឡី ទៅភ្ជាប់នឹងរឿងនយោបាយ។

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ជាខួបលើកទី៨ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី៕