(ភ្នំពេញ)៖ អនុគណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ឺ រ៉ុង នាយកខុទ្ទកាល័យប្រធាន គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានធ្វើការពិនិត្យពាក្យ និងសម្រាំងបេក្ខជនប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅ ល.ធ.ប ភ្នំពេញ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការ ល.ធ.ប ភ្នំពេញ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥៥០រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដែលមានមុខតំណែង ដូចខាងក្រោម៖

១៖ គ្រូបង្ហាត់ ចំនួន ៤២២រូប
២៖ លេខាធិការ ចំនួន ២៥រូប
៣៖ ការីកុំព្យូទ័រ ចំនួន ២៥រូប
៤៖ ជំនួយការប្រតិបត្តិការ ចំនួន ២រូប
៥៖ អ្នកបើកបររថយន្ត ចំនួន ៧រូប
៦៖ ជំនួយការរដ្ឋបាល ចំនួន ២៣រូប
៧៖ ជំនួយការគណនេយ្យ ចំនួន ២៥រូប
៨៖ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ២១រូប៕