(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនមនុស្ស ៨នាក់ ដែលជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅពេលចេញល្បាត។ ពួកគេ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទយមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត នៅពេលកម្លាំងអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត បានចេញល្បាត ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ប្រទះឃើញជនសង្ស័យ កំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន និងដកហូតវត្ថុតាងគ្រឿងញៀន និងសម្ភារៈ ប្រើប្រាស់។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ៨នាក់ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ក្រោយសាកសួរហើយ ពួកគេត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់៕