(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិសេស ទទួលបន្ទុកលើការកំណត់និយាមការ និងការរៀបចំផែនទីលម្អិត សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នៅទីស្តីការក្រសួង ដោយមានការចូលរួម ពីមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំនេះ បានធ្វើឡើងដើម្បីប្រកាសពីសមាសភាព តួនាទីនិងភារកិច្ចរបស់ក្រុមការងារ និងពិនិត្យលើវឌ្ឍនភាពការងាររួមមាន យន្តការអនុវត្ត ទិសដៅនិងផែនការអនុវត្តការងារលើគម្រោងព្រែកជីកហ្វូណនតេជោ របស់ក្រុមការងារពិសេស៕