(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សមាភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀនក្នុងរចនាសម្ព័ន្ឋរបស់គណបក្សភ្លើងទៀន ឃុំធម្មតាអរ ឃុំទំព័រមាស និងឃុំតាំងក្រូច ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ចំនួន១០រូប ប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង និងបានសម្រេចចិត្តផ្តួលរំលំស្លាកគណបក្សភ្លើងទៀនចោល ដោយអស់ជំនឿ និងសុំរួមរស់ជាមួយ​គណ​បក្ស​ប្រជាជនកម្ពុជាវិញ។

ក្រោយយល់ឃើញថាគណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្ស សម រង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ ជាពិសេការបែកបាក់ផ្ទៃក្នុង ទៅបង្កើតបក្សផ្សេង។ ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានទាំង១០រូប បានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិ​នា​ពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅពួកគេ ឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀត។

រចនាសម្ព័ន្ឋរបស់គណបក្សភ្លើងទៀននៃស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ដែលជាក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយ​របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក បានព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ៕