(ញូដេលី)៖ មន្រ្តីរដ្ឋាភិបាលឥណ្ឌាម្នាក់ បានឱ្យដឹងថាអាជ្ញាធរនៅក្នុងតំបន់ភាគខាងកើតនៃរដ្ឋ West Bengal នៅថ្ងៃអង្គារនេះ បានសម្រចចិត្តផ្អាកការហោះហើរយន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍ Air India និង យកវាទៅកន្លែងឆ្ងាយដាច់ពីគេឯង នៅបន្ទាប់ពីមានការព្រមានថា មានគ្រាប់បែកនៅលើយន្ដហោះ មួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅសៀលថ្ងៃអង្គារ៍ ទី២០ ខែកញ្ញា ឆាំ្ន២០១៦។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា យន្ដហោះដឹកអ្នកដំណើរខាងលើត្រូវបានបញ្ឈប់ភ្លាមៗដើម្បីត្រួត ពិនិត្យនៅឯអាកាសយានដ្ឋាន Kolkata ក្រោយក្រុមហ៊ុន Air India បានទទួលទូរស័ព្ទពីស្រ្តីម្នាក់នៅម៉ោង ៨៖២០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ថាមានគ្រាប់បែកនៅលើយន្ដហោះ។ រីឯប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់ ក៏បានរាយការណ៍ពីការរកឃើញគ្រាប់បែកនេះដែរ ទើបក្រុមអ្នកជំនាញពិសេស បានធ្វើការត្រួតពិនិត្យរហូតដល់យកគ្រាប់បែកនេះចេញ។
គួរបញ្ជាក់ថា យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មានគោលដៅហោះហើរពី អាកាសយានដ្ឋាន Kolkata ឆ្ពោះទៅកាន់ទីក្រុង Guwahati ៕