(ពោធិ៍សាត់)៖ ពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងខេត្តកែប បាននិងកំពុងធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយទាហាន ជាច្រើនរូបផងដែរ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រេចផ្លាស់ប្តូរលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប រីឯលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់វិញ៕