(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ២សប្តាហ៍ កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ បានបង្ហាញពីសេចក្ដីរីករាយ ខណៈដែលកម្មវិធីនេះបានបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរយើង ដែលមានសមត្ថភាពអាចបង្កើតបណ្ដាញទំនាក់ទំនងមួយ ដែលផ្ដល់នូវសុវត្ថិភាពក្នុងការប្រើប្រាស់ ក្នុងយុគសម័យឌីជីថលនេះ ដោយមនុស្សយើងមិនអាចរស់នៅគ្មានឌីជីថលបាននោះទេ។

សូមទស្សនាកិច្ចសម្ភាសជាមួយ លោកបណ្ឌិត យង់ ពៅ ពីការប្រើប្រាស់ CoolApp និងអត្ថប្រយោជន៍ ដូចតទៅ៖