(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ណែនាំប្រជាពលរដ្ឋឲ្យបំបាត់ជម្រកមូសដើម្បី ការពារជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។
លោក សាយ គឹមឡម បានអញ្ជើញចុះដាក់ថ្នាំអាល់បេតនៅតាមពាងទឹក និងផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិស្រង់ ឃុំចំណាលើ និងភូមិទទាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
លោកបានបន្ថែមថា «យើងអាចបំបាត់ជម្រកមូសបានដោយយើងត្រូវលុបបំបាត់ កន្លែងដក់ទឹក ឧបករណ៍ ឬសម្ភារដែលអាចទឹកដក់បាន យើងត្រូវផ្កាប់កប់ចោល វត្ថុសំភារៈផ្សេងៗដែលអាចដកទឹកដូចជាសំបកដប ត្រឡោកដូង កំប៉ុងស្រាបៀរ កំប៉ុងភេសជ្ជៈផ្សេងៗទៀតដែលធ្វើឲ្យមូសមានឱកាសពងញាស់ ជាពិសេសមូសខ្លាដែលជាប្រភពចម្រងជំងឺគ្រុនឈាមដ៏កាចណាស់ហាវ និងជំងឺឆ្លងផ្សេងៗទៀតឲ្យខានតែបាន»។
លើសពីនេះ លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងក្រុមទ្រទ្រង់សុខភាពភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាភាព និងសុខភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ហើយត្រូវបន្តនិរន្តរភាពដាក់អាបេត និងចុះណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីកំចាត់មូសនិងបង្កើនសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងនេះលោកអភិបាលស្រុស្ទោង បានណែនាំប្រជាពលរដ្ឋត្រូវដេកក្នុងមុងឱ្យបានជាប្រចាំស្លៀកពាក់ឲ្យបានជិតល្អនិងចេះតាមដានសុខភាពភាពប្រចាំហើយ ប្រសិនបើមានអាការៈមិនប្រក្រតី សូមបងប្អូនប្រញាប់រួសរាន់ ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីប្រឹក្សាក៏ដូចជាព្យាបាលសង្គ្រោះបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ការដាក់ថ្នាំអាល់បេត នៅក្នុងឱកាសនេះគឺមានចំនួនពីរភូមិគឺភូមិស្រង់និងភូមិទទា ដែលសរុបបានចំនួន ២២៤ខ្នងផ្ទះ៕