(ក្រចេះ)៖ លោក ហាស់ សុភាព អភិបាលរងស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំរលួសមានជ័យ ចុះពិនិត្យកំណត់ទីតាំងដីកប់សព និងធ្វើកាវាស់វែងទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់រួម នៅក្នុងសហគមន៍មូលដ្ឋាន។
ការចុះវាស់វែងនេះបានធ្វើឡើងនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានកាចូលរួមពីលោក ស្រឿង គឹមឌឿន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោក រុន តូនី នាយសង្កាត់ព្រៃឈើរលួស ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ៦០នាក់ នៅចំណុចភូមិរលួស ឃុំរលួសមានជ័យ ស្រុកអូរ គ្រៀងសែនជ័យ ខេត្តក្រចេះ ។
លោក ហាស់ សុភាព បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះបានព្រមព្រៀងជាមួយនឹងអាជ្ញាធរភូមិឃុំស្រុក ដើម្បីកំណត់ទីតាំងនិយាមកាម និងវាស់វែងដើម្បីបោះបង្គោលព្រំធ្វើរបងហ៊ុំព័ទ្ធដីទុកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់រួមនៅក្នុងសហគមន៍នេះផ្ទាល់តែម្ដង។
លោកអភិបាលរងក៏បានបញ្ជាក់ដែរថា ក្រោយពីបានជួបប្រជុំដោះស្រាយសម្របសម្រួលរួចក្រុមការងារសម្រេចធ្វើការវាស់ វែងកំណត់ក្បាលដីនិងបោះបង្គោលព្រំធ្វើរបងតាមការព្រមព្រៀងគ្នារ ដោយប្រជាពលរដ្ឋស្នើសុំកាតឆ្វៀលដី ទំហំក្បាលដីខាងកើតប្រវែង ៨០ម៉ែត្រ បណ្តោយខាងជើងប្រវែង១៤០ម៉ែត្រ បណ្តោយខាងត្បូង ប្រវែង១២៥ម៉ែត្រ និងទទឹងខាងក្រោយប្រវែង ៩៥ម៉ែត្រ។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះអាជ្ញាធរមូលដ្ឋានឃុំរលួស និងប្រជាសហគមន៍បានរួមគ្នាចុះទៅត្រួតពិនិត្យនិងបោះបង្គោលរួចម្ដងមកហើយ ដើម្បីកំណត់ទីតាំងដីសម្រាប់កប់សពនេះ ប៉ុន្តែដោយប្រជាពលរដ្ឋមួយចំនួន មានមន្ទិលសង្ស័យ ក្រោយពីបានធ្វើរបងហ៊ុំព័ទ្ធនៅលើទីតាំងដីនោះដើម្បីការពារសត្វគោក្របីចូលហើយគ្រោងដាំដើមឈើជាច្រើនដើម និង ឈូសឆាយសំអាតព្រៃតំបន់ជុំវិញដីក្នុងបរិវេណនោះ ទើបមានការយល់ច្រឡំមានអ្នកចង់រំលោភយកដីកប់ខ្មោចនោះជាកម្មសិទ្ធិ។
ករណីនេះក៏បានលេចធ្លាយទៅដល់បណ្ដាញផ្សព្វផ្សាយ ដែលធ្វើឲ្យមានការភាន់ច្រឡំនឹងធ្វើ ឲ្យប៉ះពាល់ទៅដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់បុគ្គលដែលរងកាចោទប្រកាន់ តាមពិតជាការ យល់ច្រឡំគ្នាដោយមិនបានសួរ នាំឲ្យច្បាស់លាស់។
បើតាមការបញ្ជាក់ពីបងប្អូនសាច់ញាតិរបស់ លោក ឆេង តាំងអ៊ ដែលរងការចោទប្រកាន់បានបញ្ជាក់ឲ្យដឹងថា ទីតាំងដីកប់សពនោះមានសាច់ញាតិរបស់ក្រុមគ្រួសារគាត់ច្រើន អ្នករួមទាំងអ្នកភូមិផងដែរដែលបានយកទៅ គាត់នៅទីនោះ ហើយក្រោយពីការព្រមព្រៀងគ្នារបស់បង្គោលព្រំដីដើម្បីកំណត់ទុកសម្រាប់ការប្រើប្រាស់រួមក្រុមគ្រួសាររបស់ពួកគាត់ក៏បានធ្វើការឈប់ហើយសំអាតព្រៃនៅជុំវិញនោះ ហើយក្រោមនឹងដាំដើមឈើរបង នឹងក្លោងទ្វារដើម្បីថែរក្សាទុកសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍និងប្រើប្រាស់រួម ពោលគឺមិនមានការបិទសិទ្ធិប្រជាពលរដ្ឋចេញចូល ឬក៏មិនមានការហាមឃាត់និងមិនមានការឈូសឆាយវាទយកដីនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ ។ តាមផែនការគឺគ្រោងនឹងរៀបចំដាំដើមឈើ និងផ្កានៅទីតាំងខាងមុខដើម្បីលម្អ និងសុភ័ណភាពតែប៉ុណ្ណោះ។
ដូច្នេះហើយបានជាកាលពីថ្ងៃទី៨ម្សិលមិញនេះ អាជ្ញាធរស្រុកនិងក្រុមការងារជំនាញអាជ្ញាធរមូលដ្ឋានឃុំ រួមទាំងប្រជាពលរដ្ឋប្រមាណជាង៦០នេះបានជួបជុំគ្នានឹងបង្ហាញពីការកំណត់ទី តាំងនិយាយមការនិងការបោះបង្គោលព្រំដើម្បីបញ្ជាក់ថាទី តាំងដីកប់សពនេះគឺបានសម្របសម្រួល និងព្រមព្រៀងដោះស្រាយបញ្ចប់ទុកសម្រាប់ប្រជាពលរដ្ឋរួមនៅក្នុងមូលដ្ឋាននេះប្រើប្រាស់រួម៕