(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានអនុញ្ញាតឲ្យលោក Antoine Ripoll មន្ត្រីសភាអ៉ឺរ៉ុបទទួលបន្ទុកទំនាក់ទំនងសភាតំបន់អាស៊ីអាគ្នេយ៍ និងជាតំណាងស្ថានទូតសភាអឺរ៉ុបប្រចាំអាស៊ាន នៅទីក្រុង Jakarta និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
កិច្ចជំនួបនេះមានការអញ្ជើញចូលរួមពីលោក ប៉ា សុជាតិវង្ស ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អឺរ៉ុប, លោកបណ្ឌិត លី ឆេង អនុប្រធានគណ:កម្មការទី៩ នៃរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនផងដែរ៕