(ភ្នំពេញ)៖ ខែទី២ ក្រុមការងារមនុស្សធម៌ ដឹកនាំដោយលោកស្រី អ៊ួង សុផល្លា ឃ្លាំងហួត និងលោកស្រី កែវ ចន្ទស៊ុនណារី បានចុះចែកអំណោយសង្កាត់ព្រែកលៀប ចំនួន១០គ្រួសារ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក នៅទីតាំងក្នុងបរិវេណវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ដោយក្នុងមួយគ្រួសារ ទទួលបានអំណោយ៖ អង្ករម្លិះ ២០គីឡូក្រាម, មីម៉ាម៉ា១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ប្រេងឆា១ដប 2L, សារុង១, ក្រមា១, ថវិកា១២៥,០០០រៀល, បំពង់ហឺត១។ ក្រៅពីនេះ ក៏បានឧបត្ថម្ភមន្ត្រីសង្កាត់-ភូមិ និងប្រជាការពារ ដែលបានចូលរួមម្នាក់ៗ ទទួលបានសារុង១, ក្រមា១, បំពង់ហឺត១ និងថវិកា៤ម៉ឺនរៀល ជូនប្រជាការពារ។
បន្ទាប់ពីលោកចៅសង្កាត់ព្រែកលៀប មានមតិស្វាគមន៍ និងរាយការណ៍ស្ថានភាពជីវភាពប្រជាពលរដ្ឋរួចមក លោកស្រី អ៊ួង សុផល្លា ឃ្លាំងហួត បានសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ជូនពររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
ជាមួយនោះដែរ លោកស្រី ក៏បានសំណូមពរបងប្អូនឲ្យថែរក្សាសុខភាព ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន រក្សាឲ្យបានភូមិឃុំមានសុវត្ថិភាព ដើម្បីការពារសន្តិភាពឲ្យគង់វង់ ពិសេសណែនាំកូនចៅ ឲ្យខំរៀនសូត្រធ្វើខ្លួន ឲ្យល្អក្នុងសង្គម ជៀសឆ្ងាយគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរ -ល-៕