(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូននាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម ចំពោះមរណភាពមហាឧបាសិកា ថុង វ៉ាន់ភៀន ដែលត្រូវជាម្តាយបង្កើត។
ក្នុងសារលិខិតរំលែកមរណទុក្ខ បានសរសេរថា «ក្នុងនាមខ្ញុំផ្ទាល់ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា បុគ្គលិក នៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីតក់ស្លុតក្ដុកក្ដួលប្រកប ដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដោយទទួលដំណឹងថា មហាឧបាសិកា ថុង វ៉ាន់តឿន ដែលត្រូវជាម្តាយបង្កើត របស់ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត បានទទួល មរណភាព នាថ្ងៃចន្ទ ៣កើត ខែអាសឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៥៖២៩នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
នៅក្នុងវេលាប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ដោយសេចក្តីសង្វេគ ចំពោះមរណភាពរបស់ មហាឧបាសិកា ថុង វ៉ាន់ភៀន ដែលជាការបាត់បង់ដ៏គួរឲ្យសោកស្តាយបំផុតនូវ ម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីទួត ដែលប្រកបដោយព្រហ្ម វិហារធម៌ សប្បុរសធម៌ និងការសន្តោសប្រណី ជាទីគោរពស្រលាញ់ ដ៏ថ្លៃថ្លាជាទីបំផុតនៃក្រុមគ្រួសារ ព្រមទាំងបង ប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់។
ជាថ្មីម្តងទៀត យើងខ្ញុំចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយ ឯកឧត្តមនាយឧត្តម សេនីយ៍បណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ផុង វ៉ាន់ភៀន សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ»៕
ខាងក្រោមនេះ ជាសារលិខិតរំលែកមរណទុក្ខ របស់អ្នកឧកញ៉ា គិត ម៉េង៖