Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈមេធាវី នឹងបើកសន្និបាតប្រចាំឆ្នាំ នៅខែក្រោយ ដើម្បីជ្រើសរើសប្រធានគណៈមេធាវីថ្មី

20-09-2016 14:13

(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា បានប្រកាសថា ខ្លួននឹងរៀបចំសន្និបាតប្រចាំឆ្នាំលើកទី២១ នៅថ្ងៃអាទិត្យទី១៦ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១១។

តាមលិខិតជូនដំណឹងរបស់គណៈមេធាវី ដែលចុះហត្ថលេខាដោយ លោក ប៊ុន ហ៊ុន ប្រធានគណៈមេធាវី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា គណៈមេធាវី នៃកម្ពុជា គ្រោងចំណាយថវិកា៩៨,២១៩ដុល្លារ លើការរៀប ចំមហាសន្និបាត, ការបោះពុម្ពសៀវភៅបញ្ជីសមាជិកគណៈមេធាវី, និងឯកសារផ្សេងៗ រួមនឹងកម្មវិធីជប់លៀងអបអរសាទរមហាសន្និបាតផងដែរ៕

ខាងក្រោមនេះ​ គឺជាសេចក្តីជូនដំណឹងរបស់គណៈមេធាវី៖