(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ២២៥មម និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករចំនួន១ទីតាំងនៅលើផ្លូវលេខ២AK ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៥៥P ដល់ផ្លូវលេខ៤AK មួយរយៈពេលខ្លីប្រមាណជា៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្នុងសង្កាត់ឃ្មួញ។

ជាមួយគ្នានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៏សូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ដោយក្ដីអនុគ្រោះ៕