(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ២សប្តាហ៍ កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។

លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp ជាមោទនភាពមួយសម្រាប់ជាតិខ្មែរ ហើយសូមចូលរួមគាំទ្រកម្មវិធីនេះទាំងអស់ ដើម្បីជំរុញលើកទឹកចិត្ដល់កូនខ្មែរជំនាន់ក្រោយបន្តបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត។ លោកបណ្ឌិត បានបញ្ជាក់ថា CoolApp ជាមធ្យោបាយទំនាក់ទំនងគ្នាជាប្រចាំថ្ងៃ ដូចទៅនឹងកម្មវិធី Telegram ឬ Whatsapp ជាដើម ដោយវាគ្មានពណ៌ គ្មានក្លិននោះឡើយ។

សូមទស្សនាកិច្ចសម្ភាសជាមួយ លោកបណ្ឌិត ឈត ប៊ុនថង អំពីការប្រើប្រាស់ CoolApp និងអត្ថប្រយោជន៍ ដូចតទៅ៖