(ភ្នំពេញ)៖ សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជា សូមជំរាបជូនអតិថិជនដែលកំពុងប្រើប្រាស់ Galaxy Note 7 ទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ទូរស័ព្ទរបស់លោកអ្នកនឹងត្រូវធ្វើការ Update Software ថ្មីដោយស្វ័យប្រវត្តិ នៅពេលដែលភ្ជាប់អ៉ីនធឺណេតជាមួយ Wi-Fi ដែលនឹងអនុញ្ញាតឲ្យសាកថ្មអតិបរមាបានត្រឹម ៦០%។
ក្រុមហ៊ុនសូមអភ័យទោសចំពោះភាពមិនងាយស្រួលនេះ ដល់អតិថិជនរយៈពេលប្រមាណ ១០ថ្ងៃ មុននឹងទទួលបានទូរស័ព្ទ Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែដោយសុវត្ថិភាពរបស់អតិថិជនជាអាទិភាពចម្បង ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការ Update Software ថ្មីតាមកាលបរិច្ឆេទដូចជំរាបជូនខាងលើ។
ទន្ទឹមគ្នានេះផងដែរ ក្រុមហ៊ុនអំពាវនាវដល់អតិថិជន Galaxy Note 7 ទាំងអស់ដែលពុំទាន់បានចុះឈ្មោះ សូមអញ្ជើញមកចុះឈ្មោះឲ្យបានឆាប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីប្តូរយក Galaxy Note 7 ថ្មីនាពេលឆាប់ៗខាងមុខនេះ។
ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី ក្រុមហ៊ុនសូមសំណូមពរអតិថិជន ទាក់ទងសេវាបំរើអតិថិជនក្រុមហ៊ុនយើងខ្ញុំតាមរយៈទូរស័ព្ទ 023 99 32 32 ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៦ល្ងាច៕