(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចសម្រាប់រយៈពេល១០ឆ្នាំ (២០២៥-២០៣៥) ជួបប្រជុំពិភាក្សាការងារជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលដឹកនាំដោយលោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល អមដោយសហការី។

កិច្ចប្រជុំបានផ្ដោតការពិភាក្សាអំពីបច្ចុប្បន្នភាពនៃទីផ្សារបរធនបាលកិច្ច ទស្សនទាន ទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយក្នុងក្របខណ្ឌផែនការសកម្មភាព ផែនការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់រយៈពេលខ្លី មធ្យម និងវែង ការចាប់យកនិន្នាការវិវត្តថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលអនុវត្តការងារក្នុងវិស័យបរធនបាលកិច្ច និងការរៀបចំប្រព័ន្ធគ្រប់គ្រងឌីជីថលបរធនបាលកិច្ច៕