(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ៣៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៧ករណី ឃាត់ខ្លួន១១នាក់
* ករណីប្រើប្រាស់៤ករណី ឃាត់ខ្លួន១៨នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៣៨៦ករណី ឃាត់ខ្លួន១៣៣៦៧នាក់ (ស្រី១០៦៥នាក់)៕