(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រកាសស្វាគមន៍ការចូលរួមរបស់យុវជន ក្នុងសកម្មភាពរក្សាបរិស្ថានជាមួយក្រសួង ព្រោះមានសកម្មភាពជាច្រើនដែលចាំបាច់មានការចូលរួមពីសំណាក់យុវជន ជាពិសេសបញ្ហាផ្លាស្ទីក និងសម្រាមជាដើម។ ជាងនេះទៅទៀត អ្នកនាំពាក្យខាងលើបានបញ្ជាក់ថា ការចូលរួមសកម្មភាពជាមួយក្រសួងគឺមានសុវត្ថិភាពបំផុត ដែលមិនប្រឈមក្នុងការធ្លាក់ចូលក្នុងមនោគមន៍វិទ្យាទុច្ចរិតណាមួយ។ លោកបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចពិភាក្សារបស់ កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាមួយគ្នានេះលោកក៏បានអំពាវនាវឱ្យយុវជនចូលរួម កាត់បន្ថយប្រើប្រាស់ថង់ផ្លាស្ទីក ចូលរួមដាំដើមឈើឱ្យបានច្រើន និងចូលរួមជាមួយសហគមន៍ នៅក្នុងការបង្កើតជំនាញចំណេះដើម្បីឱ្យអ្នកនៅតាមសហគមន៍អាចទាញយកកម្រៃពីការប្រើប្រាស់ទិន្នផលពីព្រៃឈើ ក្នុងការចិញ្ចឹមជីវិត។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖