(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកដែលធ្លាប់បានជួយរៀបចំសកម្មភាពផ្សេងរបស់ក្រុមមាតាធម្មជាតិ លោក ហេង សំណាង បានឲ្យដឹងថា ការធ្វើសកម្មភាពរបស់ក្រុមនេះ អាចទទួលបានការគាំទ្រពីគម្រោងផ្សេងៗនៅក្រៅប្រទេស ហើយចំណូលនោះទៀតសោធអាចបានច្រើន ហើយអ្នកដែលបានច្រើនជាងគេគឺអាឡិច ដែលជាអ្នកបំផុសបំផុល ដឹកនាំយុវជន ខណៈក្រុមយុវជនក៏អាចទទួលបានចំណូល ប៉ុន្តែអាចនៅក្នុងកម្រិតតិចទៀតជាងអាឡិចតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សំណាង នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ។

ជាមួយគ្នានេះ លោក ហេង សំណាង ក៏បានអំពាវនាវឲ្យអាឡិច និងអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ក៏ដូចជាវិទ្យុអន្តរជាតិមួយចំនួន បញ្ឈប់ការយករឿងបរិស្ថាននេះ មកធ្វើជាអាជីវកម្មតទៅផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖