(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមធ្វើបទបង្ហាញអំពីយុទ្ធសាស្ត្រអភិវឌ្ឍលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។

ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង លោករដ្ឋមន្ត្រីបានធ្វើបទបង្ហាញអំពីយុទ្ធសាស្ត្រអភិវឌ្ឍលើវិស័យសាធារណការ និងដឹកជញ្ជូន ដែលបានលើកឡើងអំពីទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ការធ្វើឱ្យប្រសើរឡើងនៃសេវាសាធារណៈ ការលើកកម្ពស់ទំនាក់ទំនង និងប្រសិទ្ធភាពក្នុងការដឹកជញ្ជូន និងឡូជីស្ទីក និងការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន៕