(ភ្នំពេញ)៖ លោក ហេង សំណាង អតីតអ្នករៀបចំសាច់រឿង ជាមួយជនជាតិអេស្ពាញ មួយរូបគឺ អាឡិច ហ្សាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បានបកអាក្រាតរឿងរ៉ាវនៅពីក្រោយវាំងនន នៃក្រុមមាតាធម្មជាតិថា ក្រុមនេះមិនមែនជាអ្នកដែលស្រលាញ់ធម្មជាតិពិតប្រាកដទេ តែជាអ្នកយកបរិស្ថាន និងសិទ្ធិមនុស្ស ធ្វើជាវិច្ឆេទកម្មនយោបាយប៉ុណ្ណោះ។ លោក បានថ្លែងបែបនេះនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អតីតអ្នករៀបចំសេណារីយ៉ូ ជាមួយអាឡិច រូបនេះបានបញ្ជាក់ថា ការធ្វើសកម្មភាពទាំងឡាយណារបស់ក្រុមយុវជននេះ ធ្វើឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេ ខណៈយុវជនខ្មែរ គឺជាអ្នករងគ្រោះ។ នៅពេលបង្កើតសាច់រឿងណាមួយពាក់ព័ន្ធនឹងបរិស្ថាន ឬសិទ្ធិមនុស្សពីសំណាក់ក្រុមមាតាធម្មតាជាតិនេះ មនុស្ស ៣ក្រុមដែលទទួលបានផលប្រយោជន៍ និងកេងចំណេញលើក្រុមយុវជនទាំងនោះគឺ អាឡិចដែលជាអ្នកដឹកនាំក្រុមមាតាធម្មជាតិផ្ទាល់ , ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស និងវិទ្យុអន្តរជាតិនិយាយភាសាខ្មែរនៅក្រៅប្រទេស។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖