(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ មានអ្នកចូលរួមជាមួយក្រសួងបរិស្ថាន លើកិច្ចការងារថែរក្សាបរិស្ថានប្រមាណជាង ៨លាននាក់ ក្នុងយុទ្ធនាការគ្មានសម្រាម គ្មានផ្លាស្ទីក ដោយមានសិស្សានុសិស្ស បានកាត់បន្ថយប្រើប្រាស់ថង់ផ្លាស្ទីកជាង៣លាននាក់ ខណៈសាលាទូទាំងប្រទេសបានចូលរួមក្នុងសកម្មភាពនេះ។

ការចូលរួមរបស់ប្រជាជនយ៉ាងច្រើននេះគ្មាននរណាម្នាក់ មានទោសនោះឡើយ មានតែអ្នកដែលមានចេតនាអាក្រក់ ប្រើប្រាស់បញ្ហារិស្ថាន ធ្វើជាសេនារីយ៉ូនយោបាយប៉ុណ្ណោះដែលមានទោស។ លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖