(ព្រះសីហនុ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគបាលខេត្តព្រះសីហនុ បានសហការជាមួយមន្ត្រីមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, គ្រូបង្គោល នៃកម្លាំងជំនាញអធិការនគរបាលស្រុកព្រៃនប់ ធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដល់សិស្សសាលាវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ពិធីនេះធ្វើឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ ព្រមទាំងមន្ត្រីសាធារណការ និងដឹកជញ្ជូន និងលោកនាយកសាលាវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៣៨៧នាក់ ស្រី១២៥នាក់ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសាលប្រជុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ឯក គីម សុង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៨ ខែកក្តដាថា ពាក់ព័ន្ធហ្នឹងយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ពិតជាមានសារសំខាន់ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ មធ្យោបាយគ្រប់ប្រភេទ ប្អូនៗសិស្សសាលាភាគច្រើនជាអ្នកបើកបរម៉ូតូមករៀន ដែលមិនទាន់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក។

ជាក់ស្តែងនាថ្ងៃទី៨ ខែកក្តដានេះ នគរបាលចរាចរណ៍ផ្លូវគោក បានជួបជាមួយប្អូនៗសិស្សានុសិស្សចំនួន៣៨៧នាក់ ដែលកំពុងប្រើប្រាស់យាន្តជំនិះយ៉ាងមមារញឹកមកសិក្សា ដូច្នេះយើងចាប់ធ្វើបទបង្ហាញក្នុងថ្ងៃ យុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដើម្បីធ្វើបទបង្ហាញបញ្ជៀបពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ និងការមិនប្រើប្រាស់មួកសុវត្ថិភាព។

លោកបន្តថា ក្នុងបទបង្ហាញនេះ នគរបាលជំនាញយើងមានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើងដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះដែរលោកសុំណូមពរដល់បងប្អូនប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»